TNAOT News
· ម្សិលមិញ
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់
#NEW NEWS# #ជនជាតិកូរ៉េ# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
1890

នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ សង្ស័យមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះលេខ ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់ និងក្លែងបន្លំឯកសារអត្តសញ្ញាណ ដើម្បីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានគោលដៅទៅប្រទេសផ្សេងៗ។
ក្នុងចំណោមជនសង្ស័យទាំង ០៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ០៧នាក់ (ស្ត្រី ០២នាក់) និងជនជាតិខ្មែរ ចំនួន ០២នាក់ ជាអ្នកបើកបររថយន្ត។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ Laptop ចំនួន ០៦គ្រឿង , កុំព្យូទ័រ All in one ចំនួន ០៤គ្រឿង , ម៉ូនីទ័រ ចំនួន ០៦គ្រឿង , iPad ចំនួន ០៨គ្រឿង រួមជាមួយ ឯកសារក្លែងបន្លំដែលមានត្រារបស់ស្ថាប័នពន្ធដារកូរ៉េ , រូបភាពអីវ៉ាន់ផ្សេងៗ , រូបភាពបង្កើតបណ្ណសម្គាល់ក្លែងក្លាយ និងខ្លឹមសារអត្ថបទ ( script) សម្រាប់និយាយឆ្លើយឆ្លងជាមួយភ្ញៀវផងដែរ។
បច្ចុប្បន្នកម្លាំងកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)