TNAOT News

· ម្សិលមិញ

ផ្អើលពេញកម្មវិធី! មង្គលការ នាយព្រែក មានវត្តមានដ៏ខ្ពងខ្ពស់សម្តេចតេជោ ហ៊ុន សែន ចូលរួម

#Social Life# #នាយព្រែក# #កម្សាន្ត# #តារាខ្មែរ# #ឈិន មុន្នីនាថ#

2444

កូនប្រុសពៅតារាកំប្លែង និងអ្នកអាយ៉ៃ យាយ យយ នាយ ព្រែក បានដឹងដៃអនាគតភរិយា តារាសម្ដែង កញ្ញា ឈិន មុន្នីនាថ ចូលរោងជ័យនៅថ្ងៃទី ៦ និង៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយមានទំនាក់ទំនងមើលចិត្តគ្នាអស់រយៈពេលជាង ៦ឆ្នាំ ដោយពិធីមង្គលការទាំងមូលរៀបចំឡើងយ៉ាងអធិកអាធម ពិសេសគឺវត្តមានដល់ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតអញ្ជើញចូលរួម។

ក្នុងនោះយើងសង្គេតឃើញថា លោកជំទាវ ហ៊ុន ស៊ីណាត បានផ្ដល់កិត្តយសយ៉ាងធំធេងចូលរួមដឹកដៃជូនកូនកំលោះ និង លោកជំទាវ ហុីន សុខលាភ បានដឹកដៃជូនកូនក្រមុំ យ៉ាងណាមិញបើកក្រឡេកមកមើលសម្រស់របស់កូនក្រមុំ និងកូនកំលោះ ក្នុងថ្ងៃដ៏ពិសេសនេះវិញគឺពិតជាស្រស់ស្អាតគ្រប់ឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ចំណែកក្នុងកម្មវិធីវិញគឺរៀបចំឡើងយ៉ាងប្រណិត មានរំលេចនូវក្បូរក្បាច់រចនា ផ្កាស្រស់ពណ៌ក្រហម មើលទៅឃើញស្អាតថ្លៃថ្នូរមិនធម្មតា។

គួរបញ្ជាក់ផងដែរ ចំណងស្នេហ៍ជាង ៦ឆ្នាំ របស់ នាយព្រែក និងកញ្ញា ឈិន មុន្នីនាថ ចាប់តាំងពីបើកចំហរនូវទំនាក់ទំនងស្នេហាមក អ្នកទាំងពីរតែងតែបង្ហាញពីភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គម និងមានប្រជាប្រិយភាពកាន់តែខ្លាំង ចំពោះការងារសិល្បៈវិញកាន់តែមមាញឹក និងមានភាពជោគជ័យ ទើបគូស្នេហ៍គូនេះសម្រេចចិត្តគិតគូរចាប់ដៃគ្នាសាងគ្រួសារផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស