TNAOT News
· 12-06
មហោស្រពភាពយន្តលើកទី១១ នៅកម្ពុជាជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជា និងជប៉ុន
#មហោស្រពភាពយន្តលើកទី១១# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #មហោស្រពភាពយន្តជាតិ#
1811
ថ្លែងក្នុងឱកាសពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទ៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុក មហោស្រពឆ្នាំនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជា និងជប៉ុន និងបន្តពង្រឹងទំនាក់ទំនងចំណងវប្បធម៌រវាងប្រទេសទាំងពីរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងទៀតថា ពិធីបើកមហោស្រពនេះនឹងជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូប្រកបដោយអត្ថន័យក្នុងវិស័យនានា ហើយសកម្មភាពនេះ គឺ មិនត្រឹមតែជាការជួយជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ តែការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់ផលិតករភាពយន្តកម្ពុជាផងដែរ។
ចូលរួមនៅក្នុងពិធីបើកមហោស្រពនោះរួមមាន ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា លោក ISOGAYA Hiroyuki នាយកនៃការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ 
មហោស្រពនេះរៀបចំចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើការចាក់បញ្ចាំងភាពយន្តជប៉ុនល្បីៗ ជូនទស្សនិកជនទស្សនាដោយសេរី។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)