TNAOT News

· 12-06

អ្នកគាំទ្រមីយ៉ាន់ម៉ាទៅកីឡដ្ឋានខុស បន្ទាប់ពីផេកផ្លូវការ SEA Games 2025 ផ្តល់ព័ត៌មានមិនត្រឹមត្រូវក្នុងការប្រកួតបាល់ទាត់នារី

#NEW NEWS# #SEA Games 2025# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

1918

ភាពច្របូកច្របល់ក្នុងបាល់ទាត់នារីនៅ SEA Games 2025 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅតែបន្ត ខណៈដែលអ្នកគាំទ្រមីយ៉ាន់ម៉ាបានទៅគាំទ្រក្រុមរបស់ខ្លួបនៅខុសកីឡដ្ឋានប្រកួត។

ផេកផ្លូវការបានប្រាប់ទីកន្លែងខុស ដោយបញ្ជាក់ថាការប្រកួតនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Chonburi ជំនួសឱ្យសាកលវិទ្យាល័យកីឡាជាតិ Chonburi Campus។

អ្នកគាំទ្រមីយ៉ាន់ម៉ាបានប្រឈមមុខនឹងការភាន់ច្រឡំ នៅពេលព្យាយាមមើលការប្រកួតពូល B រវាងមីយ៉ាន់ម៉ា និងហ្វីលីពីន នៅថ្ងៃទី៥ ខែធ្នូ។ ការប្រកួតនេះត្រូវបានកំណត់ពេលនៅសាកលវិទ្យាល័យកីឡាជាតិ Chonburi Campus ប៉ុន្តែផេកផ្លូវការបានចុះបញ្ជីពហុកីឡដ្ឋាន Chonburi ដោយច្រឡំ ដែលបណ្តាលឱ្យអ្នកគាំទ្រមីយ៉ាន់ម៉ាជាច្រើនទៅទីតាំងខុស។

ទោះបីជាផេក SEA Games 2025 បានកែតម្រូវឈ្មោះពហុកីឡដ្ឋាននៅពេលក្រោយក៏ដោយ អ្នករៀបចំនៅតែត្រូវចំណាយពេលច្រើន ដើម្បីបំភ្លឺការយល់ច្រឡំជាមួយអ្នកគាំទ្រមីយ៉ាន់ម៉ា ដោយជូនដំណឹងដល់ពួកគេថាពហុកីឡដ្ឋាន Chonburi មិនមែនជាទីកន្លែងត្រឹមត្រូវនោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស