TNAOT News
· 12-06
សាធារណជន មិនទាន់ទទួលបានប្រាក់ពីគ្រឹះស្ថានHUIONE អាចទៅកំណត់អត្តសញ្ញាណ ជាមួយធនាគារជាតិ
#ធនាគារជាតិ# #អត្តសញ្ញាណ# #NEW NEWS# #HUIONE# #សង្គម# #ព័ត៌មានសង្គម# #សាធារណជន#
2334
នៅល្ងាចថ្ងៃទី០៥ ខែធ្នូ នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់សារជាថ្មីថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូត អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការកាលពីខែកញ្ញា ឆ្នាំ២០២៤ និងត្រូវបានជម្រះបញ្ជីដោយ ក្រុមហ៊ុន រីចន៍ & ផាតនើរ (REACHS & PARTNERS CO., Ltd.) ចប់ជាស្ថាពរស្របតាមនីតិវិធីច្បាប់ កាលពីខែមិថុនា ឆ្នាំ២០២៥។
ទោះបីជាយ៉ាងនេះក្តី ធនាគារជាតិ នៃកម្ពុជា សង្កេតឃើញមានការតវ៉ាពីសាធារណជនមួយចំនួនក្នុងបណ្តាញសង្គម ដោយអះអាងថា ជាម្ចាស់បំណុលដែលមិនទាន់ទទួលបានការទូទាត់នៅឡើយ ពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក។

អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា សូមស្នើឱ្យសាធារណជនដែលបានអះអាងថាមានជាប់ពាក់ព័ន្ធជាមួយ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក អញ្ជើញមកធនាគារជាតិនៃកម្ពុជា អគារសែនសុខ ដើម្បីកំណត់នូវអត្តសញ្ញាណ ដោយភ្ជាប់មកជាមួយនូវភស្តុតាងឬឯកសារពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៦:០០ នាទី។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់សាធារណជន បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដែលបច្ចុប្បន្នមិនទាន់មានការផ្តល់ អាជ្ញាប័ណ្ណឱ្យធ្វើអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធនៅឡើយផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
ក្មេងទំនើង ២ក្រុម ជិះម៉ូតូប្រហែល ៣០គ្រឿង ប្រណាំងគ្នាបង្ហោះពេញផ្លូវហាណូយ ត្រូវបានសមត្ថកិច្ចឃាត់បានចំនួន ១៣នាក់
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?
តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?
យោបល់ទាំងអស់ (0)