TNAOT News
· 12-02
ក្រសួងបរិស្ថានចាត់មន្រ្តីជំនាញចុះពិនិត្យ និងទប់ស្កាត់ ករណីលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង
#ឧស្ម័នអាម៉ូញាក់# #NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
2387
បន្ទាប់ពីមានការរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថានបានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ អំពីបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឲ្យមានការសាយភាយ ឬលេចធ្លាយសារធាតុឧស្ម័នពុល ក្នុងបរិយាកាស។ ស្ថានភាពបច្ចុប្បន្នរោងចក្រ បានធ្វើការបិទប្រព័ន្ធឧស្ម័ន និងធ្វើការផ្ទេរចូលទៅក្នុងស៊ីទែនឧស្ម័នថ្មីបានភ្លាមៗ និងមិនមានការលិចជ្រាបបន្តទៀតឡើយ។ ទោះជាយ៉ាងណា ក្រុមការងារនឹងបន្តពិនិត្យតាមដាន ចៀសវៀងការបំពុលដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ពុំបានប្រើប្រាស់ទឹក ដើម្បីការពារករណីអគ្គិភ័យកើតឡើង ដោយកម្លាំងជំនាញប្រើប្រាស់រថយន្តកង្ហារបាញ់ខ្យល់ ចំនួន១គ្រឿង ដើម្បីបំបែកម៉ូនីគិលអាម៉ូញាក់។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ឆេះខូចខាតបំពង់កញ្ច្រែងក្តៅអាម៉ូញាក់បន្តិចបន្តួច នឹងសាយភាយក្លិនអាម៉ូញាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានសំអាតចប់នៅម៉ោង ៩យប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ (ទីបពុក)៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោធាថៃប្រើប្រាស់សព្វាវុធហាមឃាត់ និងបន្តបាញ់ផ្សែងពុលលើកងទ័ពកម្ពុជា
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់ នៅខេត្តឧត្តរមានជ័យ
នេះហើយផលពិបាកនៃសង្រ្គាម? អ្នកភូមិភៀសសឹកថៃជួបគ្រោះថ្នាក់ចរាចរណ៍ដោយយានយន្ត ១០គ្រឿង បុកបន្តកន្ទុយគ្នា
ជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ រងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ
យោបល់ទាំងអស់ (0)