Knongsrok

· 07-04

ប្រុសៗរៀនបោះបង់ ៣ យ៉ាងនេះចោល បើអ្នកចង់បានជីវិតអារពាហ៍ពិពាហ៍ដែលពេញលេញ មានក្ដីសុខ និងសុភមង្គល

#ចំណេះដឹង# #ជីវិតអារពាហ៍ពិពាហ៍# #ស្នេហា#

485

ប្រុសៗ មុននឹងសម្រេចចិត្តរៀបការ យកកូនស្រីគេមករួមដំណើរជីវិតជាមួយ អ្នកត្រូវប្រាកដចិត្តថា អ្នកអាចបោះបង់ចោលនូវរឿងទាំង ៣ នេះបានហើយ នោះជីវិតក្រោយអាពាហ៍ពិពាហ៍របស់អ្នកនឹងបានល្អ មានក្ដីសុខសុភមង្គលកាន់តែច្រើន។

១. លះបង់ភាពអំនួត ៖ បុរសតែងតែគិតថាខ្លួនឯងឆ្លាត និងក្រអឺតក្រទមខ្លាំង ភាពជឿជាក់លើខ្លួនឯងបានបង្កើតជាភាពអាត្មានិយមក្នុងគ្រួសារ។ ដូចគ្នាចំពោះសាស្រ្តាចារ្យ ប៉ុន្តែរាល់ពេលដែលគាត់បង្ហាញភាពក្រអឺតក្រទមរបស់គាត់ដោយអចេតនា ប្រពន្ធរបស់គាត់តែងតែចង់ចាកចេញពីគាត់ភ្លាមៗ។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មិនសប្បាយចិត្តមួយចំនួន ទីបំផុតគាត់បានដឹងពីតម្រូវការនៃការគោរពគ្នាទៅវិញទៅមក។

២. បោះបង់ការចង់គ្រប់គ្រងដៃគូ ៖ បុរសតែងតែចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង ជាពិសេសបញ្ហាសំខាន់ៗ។ ទោះជាយ៉ាងណាក៏ដោយ គំនិតរបស់បុរសក្នុងគ្រួសារមិនតែងតែត្រឹមត្រូវនោះទេ ការស្តាប់យោបល់របស់ពាក់ដៃគូ ពេលខ្លះនឹងទទួលបានលទ្ធផលដែលមិននឹកស្មានដល់។ ការរស់នៅប្រើប្រាស់ជីវិតជាប្ដីប្រពន្ធ រស់នៅក្រោមដំបូលផ្ទះតែមួយ ដេកលើគ្រែតែមួយ មិនថាធ្វើអ្វីក៏ដោយ ត្រូវចេះស្ដាប់ ចេះប្រាប់ ចេះសួរនាំគ្នា កុំធ្វើអ្វីតែឯង កុំចង់ធ្វើជាអ្នកខ្លាំងត្រួតត្រាលើដៃគូ ជាប្ដីប្រពន្ធ មិនមែនជាកូនចៅ ចៅហ្វាយនាយនោះឡើយ ដូច្នេះហើយ ត្រូវចេះគោរពក្នាទៅវិញទៅមក។

៣. បោះបង់ភាពអាត្មានិយម ៖ ក្នុងនាមជាកូនប្រុស ភាពជាស្វាមី ជាបង្គោលក្នុងគ្រួសារ អ្នកមិនអាចអាត្មានិយមបានទេ ឈានចូលដល់វ័យមានគ្រួសារជារបស់ខ្លួនហើយ រឿងដែលអ្នកត្រូវធ្វើនោះគឺ លះបង់គ្រប់បែបយ៉ាងដើម្បីដៃគូ និងមនុស្សក្នុងផ្ទះ មិនអាចអាត្មានិយម ធ្វើអ្វីដើម្បីតែខ្លួនឯង មិនខ្វល់ពីប្រពន្ធកូននោះឡើយ។ មិនថាជាចំណង់ចំណូលចិត្ត ការដើរហើរ ដើរលេង ស៊ីផឹក ជួបជុំមិត្តភក្តិ ក៏អ្នកគួរតែបោះបង់ចោលដែរ រាល់ចំណង់ចំណូលចិត្តដែលធ្វើឱ្យប៉ះពាល់ដល់ប្រពន្ធកូន អ្នកគួរតែធ្វើអី។ ត្រូវចាំថា គ្មានអ្វីដែលសំខាន់ជាក្ដីសុខរបស់ក្រុមគ្រួសារ ការរស់នៅចុះសម្រុងគ្នានោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស