ដើមអម្ពិល-DAP News

· 2023-02-01

រុស្ស៊ីវាយបក ចំពោះការចោទប្រកាន់របស់អាមេរិក ជុំវិញបញ្ហាសន្និសញ្ញាអាវុធ នុយក្លេអ៊ែរ

#Anatoly Antonov# #នុយក្លេអ៊ែរ# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

1246

បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនដែលថា ទីក្រុងម៉ូស្គូកំពុងរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរ។ នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti កាលពីថ្ងៃពុធ លោក Anatoly Antonov បានចាត់ទុកការចោទប្រកាន់នេះថា “ជាការបំភ្លើស” ដោយទទូចថា រុស្ស៊ីតែងតែគោរពតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញា New START ដោយគ្មានកំហុស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានដាក់របាយការណ៍មួយទៅកាន់សភាកាលពីថ្ងៃអង្គារ ដែលជាលើកដំបូងដែលខ្លួនបានចោទប្រកាន់ទីក្រុងមូស្គូពីបទបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ជាពិសេស របាយការណ៍នេះបានអះអាងថា មន្ត្រីរុស្ស៊ីបានច្រានចោលសំណើរបស់អាមេរិកសម្រាប់ការត្រួតពិនិត្យអាវុធនៅនឹងកន្លែង និងកិច្ចពិភាក្សាអនុលោមភាព។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក Antonov បាននិយាយថា វាគឺជាទីក្រុងវ៉ាស៊ីនតោនទៅវិញនោះទេ ដែលបានរំលោភលើកិច្ចព្រមព្រៀងដោយ “ខុសច្បាប់” ដកអាវុធយុទ្ធសាស្ត្រជាងមួយរយចេញពីការទទួលខុសត្រូវក្រោមសន្ធិសញ្ញា។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បាននិយាយទៀតថា “សកម្មភាពទាំងនេះទាក់ទងនឹងដែនកំណត់ New START ដែលធ្វើឱ្យខូចដល់គោលដៅសំខាន់នៃកិច្ចព្រមព្រៀង – ដើម្បីរក្សាតុល្យភាពនៃអាវុធវាយលុកជាយុទ្ធសាស្ត្ររបស់ភាគី” ៕ប្រែសម្រួលៈ ណៃ តុលា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស