TNAOT News

· 2023-02-01

ជនជាតិ​ចិន ​និង​ថៃ​៨​នាក់ ត្រូវបានជួយ​សង្គ្រោះ​​បន្ទាប់ពីសុំជំនួយពីក្រសួងមហាផ្ទៃ

#ជួយ​សង្គ្រោះ​​# #សង្គម# #សុំជំនួយ# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម# #ជនជាតិ​ចិន#

6420

ភ្នំពេញ៖ ជនជាតិចិន និងថៃ ៨នាក់ ដែលអះអាងថា ត្រូវបានគេជួញដូរត្រូវបានជួយសង្គ្រោះ បន្ទាប់ពីស្វែងរកជំនួយពីក្រសួងមហាផ្ទៃ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានរត់គេចខ្លួនដោយគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីត្រូវបានជួយសង្គ្រោះ។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន Cambodia China Times នៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយ​ថា ជនជាតិ​ថៃ ៣ នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​ក្រុង​បាវិត​ព្រំដែន​កម្ពុជា-វៀតណាម។ ខណៈជនជាតិ​ចិន​ ៥​នាក់ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ តាម​ព្រំដែន​កម្ពុជា-​ថៃ ប៉ុន្តែ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​រត់​គេច​ខ្លួន។

លោកបាននិយាយថា មនុស្សប្រាំបីនាក់បានស្វែងរកជំនួយតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ២៧ និង ២៩ ខែមករារៀងៗខ្លួន។ លោក​ក៏​បាន​បង្ហើប​ឲ្យដឹងផងដែរថា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ទទួល​សំណើ​សុំ​ជំនួយមួយទៀតពី​បុរស​ជនជាតិ​ចិន​ម្នាក់​មក​ក្រសួង​មហាផ្ទៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស