TNAOT News

· 2023-02-01

បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន​ ជ្រុលទៅបុកគូថរថយន្តចតចោលពេញទំហឹង បណ្តាលឱ្យស្លា.ប់ភ្លាមៗ

#រាជធានី​ភ្នំពេញ​# #បុរសម្នាក់ជិះម៉ូតូ​ Nex# #ខណ្ឌជ្រោយចង្វា​# #ព័ត៌មាន# #ស្លាកលេខតាកែវ 1R-1157# #កំពុងចតបណ្ដាលឱ្យស្លាប់ភ្លាមៗ# #ចរាចរណ៍# #បុករថយន្តក្រុងមិនចាំស្លាកលេខមួយគ្រឿង#

6801

ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ជិះម៉ូតូ​ Nex ពាក់ស្លាកលេខតាកែវ 1R-1157 បានបុករថយន្តក្រុងមិនចាំស្លាកលេខមួយគ្រឿងដែលកំពុងចតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ហើយអ្នកបើករថយន្តក្រុងបានបើករថយន្តរត់ចេញពីកន្លែងកើតហេតុ​ ករណីនេះកើតឡើងនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២៖១០នាទី​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វា​​ ចុះ​មក​វាស់​វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ នឹងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ប្រភប៖​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វា

សម្រួលអត្ថបទ៖ ឡុង រតនា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស