TNAOT News

· 2023-02-01

ការ​នាំ​ចេញ​ម្រេច​កំពត​ដ៏​ល្បី​របស់​កម្ពុជា​ធ្លាក់​ចុះ ​៣០.៧%​ ​ក្នុង​ឆ្នាំ ​២០២២

#តំណាងកសិករ# #​ម្រេច​កំពត# #ផលិតផល# #សង្គម# #ការ​នាំ​ចេញ​# #ព័ត៌មានសង្គម#

10053

ចិន៖ តំណាងកសិករម្នាក់បាននិយាយនៅថ្ងៃទី១ កុម្ភៈ ថា ការនាំចេញម្រេចកំពតដ៏ល្បីល្បាញ ដែលជាផលិតផលតែមួយគត់របស់កម្ពុជា ដែលត្រូវបានចុះបញ្ជីជាសូចនាករភូមិសាស្ត្រនៅក្នុងសហភាពអឺរ៉ុបបានធ្លាក់ចុះស្ទើរតែមួយភាគបីក្នុងឆ្នាំ ២០២២។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣។

លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបាននិយាយថា ប្រទេសកម្ពុជា បាននាំចេញម្រេចកំពតត្រឹមតែ ៧៩តោនកាលពីឆ្នាំមុន ធ្លាក់ចុះ ៣០.៧% ពី ១១៤ តោនកាលពីឆ្នាំមុន។ លោក​ ​បន្ត​ថា ម្រេច​ប្រហែល ៨៥% ​ត្រូវ​បាន​នាំ​ចេញ​ទៅ​អឺរ៉ុប ហើយ ១៥% ​ត្រូវ​បាន​លក់​ទៅ​ប្រទេស​ផ្សេង​ទៀត​រួម​មាន​សហរដ្ឋ​អាមេរិក កាណាដា ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

ភាពល្បីល្បាញដោយសារក្លិនឈ្ងុយឆ្ងាញ់ និងរសជាតិហឹរខ្លាំងរបស់ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់ប្រទេសតាំងពីឆ្នាំ ២០១០ បច្ចុប្បន្នកំពុងពេញនិយមនៅលើទីផ្សារអឺរ៉ុប។ ម្រេច​កំពត​មាន​បី​ប្រភេទ គឺ ​ខ្មៅ ក្រហម និង​ស ដែល​លក់​ក្នុង​តម្លៃ ១៥ ដុល្លារ ២៥ ដុល្លារ និង ២៨ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

កម្ពុជា និងចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែវិច្ឆិកាឆ្នាំមុន ស្តីពីតម្រូវការអនាម័យសម្រាប់នាំចេញម្រេច ដែលត្រួសត្រាយផ្លូវសម្រាប់ការដឹកជញ្ជូនម្រេចកម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិន។

លោក ឡាយ បាននិយាយថា «យើងសង្ឃឹមថា ម្រេចកំពតរបស់យើងក៏នឹងល្បីល្បាញនៅក្នុងប្រទេសចិននាពេលអនាគតផងដែរ ដោយសារយើងឃើញប្រទេសចិនជាទីផ្សារដ៏ធំសម្រាប់ម្រេចរបស់កម្ពុជា»។

ខេត្តកំពត ស្ថិត​នៅ​ភូមិភាគ​និរតី ខេត្ត​ជាប់​មាត់​សមុទ្រ មាន​ចម្ការ​ម្រេច​ប្រមាណ ២៤០ហិកតា ដោយក្នុង​មួយ​ហិកតា​ផ្តល់​ទិន្នផល​ជា​មធ្យម ២,៥ តោន​ក្នុង​មួយ​ឆ្នាំ ហើយ​រដូវ​ប្រមូល​ផល​ចាប់​ពី​ខែ​មីនា ដល់ ខែ​មិថុនា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស