TNAOT News

· 2023-02-01

ក្រៅពីវិស័យទេសចរណ៍ស៊ានរំពឹងថា«នឹងប​ង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត»

#សមាជិកអាស៊ាន# #វិស័យផ្សេងទៀត# #កិច្ចសហប្រតិបត្តិការ# #សង្គម# #វិស័យទេសចរណ៍# #ព័ត៌មានសង្គម#

7518

ចិន៖ ក្រៅពីវិស័យទេសចរណ៍ ប្រទេសសមាជិកអាស៊ាននានាកាន់តែរំពឹងទុកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាមួយចិនលើផ្សេងទៀតដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម ដែលនឹងធ្វើឲ្យមានភាពរស់រវើក និងកាន់តែស៊ីជម្រៅ។ ​នេះបើតាមការដកស្រង់របស់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣។

បន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយចូលចេញប្រទេសរបស់ខ្លួននៅដើមឆ្នាំនេះមក ប្រទេសសមាជិកអាស៊ានរំពឹងថា នឹងទទួលភ្ញៀវទេសចរចិនរាប់លាននាក់នៅឆ្នាំនេះ បន្ទាប់ពីការអាក់ខានអស់រយៈពេល៣ឆ្នាំ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែមករា ក្រុមភ្ញៀវទេសចរណ៍ចិន ជាលើកដំបូងបានធ្វើដំណើរពីក្រុងឃុនមីង ខេត្តយូណាន ប្រទេសចិន មកដល់ខេត្តព្រះសីហនុ តាមជើងយន្តហោះ។

ទន្ទឹមនឹងនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះសីហនុ និងសៀមរាប របស់ប្រទេសកម្ពុជា សុទ្ធតែបានធ្វើការងារត្រៀមរៀបចំឱ្យបានល្អរួចហើយ ដើម្បីធានាថា អាចផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងភាពពេញចិត្តដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកដល់កម្ពុជា។

នៅឆ្នាំ២០២២ ពិតមែនតែរងកត្តាអវិជ្ជមានជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ ការប៉ះទង្គិចអាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន អតិផរណាខ្ពស់របស់អាមេរិកជាដើមក៏ដោយ ក៏ប៉ុន្តែ ទំហំពាណិជ្ជកម្មទំនិញរវាង ចិននិងបរទេស នៅតែរក្សាបានល្បឿនកំណើនយ៉ាងឆាប់បង្គួរ ពោលគឺ ១០.៥%។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិន និងRCEP ចំនួន១៤ ប្រទេស ក្នុងនោះបូករួមទាំងរដ្ឋសមាជិកអាស៊ានផងដែរ គឺចំនួន ១២,៩៥ទ្រីលានយ័ន បានកើនឡើង ៧.៥% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ត្រូវជា ៣០% នៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។

ក្នុងនោះ ល្បឿនកំណើនពាណិជ្ជកម្មរវាងចិន និងកម្ពុជា ឥណ្ឌូណេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវសុទ្ធតែបានលើសពី ២០% ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស